Neujahr 2568 _km

សួស្តីឆ្នាំថ្មី ! ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស២០២៤

សូមគោរព ជំរាបសួរពីចំងាយ!

លោកស្រី អស់លោក បងប្អូនរួមជាតិខ្មែរជាទីស្រឡាញ់ ជាទីគោរពរាប់អាន!
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងខាងមុខនេះ មហាសង្ក្រាន្តនឹងចូលនៅថ្ងៃទី ១៤ ខែមេសា គ.ស២០២៤ ត្រូវនឹងថ្ងៃទី៣កើតខែពិសាខ។
ខ្ញុំបាទ បាន ចំរើន តំណាងឱ្យគណៈកម្មការនៃសមាគមវប្បធម៌ខ្មែរនៅអូទ្រីសសូមគោរពជូនពរដល់លោកស្រី អស់លោក បងប្អូនគ្រួសារខ្មែរទាំងអស់ សូមជួបតែសេចក្តីសុខ សេចក្តីចំរើនថែរក្សាខ្លួនឱ្យរួចផុតពីមេរោគកំណាចកូរ៉ូណា១៩តរៀងទៅ។

សូម អាយុ វណ្ណៈ សុខៈ ពលៈ ចូលមានដល់លោកអ្នកគ្រប់គ្នាកុំបីឃ្លាងឃ្លាតឡើយ។